លិខិតផ្ទេរសិទ្ធិអចិន្រ្តៃយ៍
Reviewed for legal accuracy on
Read this in: English, Español, العربية, 简体中文, 中文, Filipino, 한국어, Kajin M̧ajeļ, Русский, Tiếng Việt
ទម្រង់បែបបទនៃលិខិតផ្ទេរសិទ្ធិអនុញ្ញាតឱ្យអ្នកជ្រើសរើសមិត្តភ័ក្តិ ឬសាច់ញាតិដែលអាចទុកចិត្តបាន ដើម្បីជួយអ្នកក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និង/ឬការថែទាំសុខភាពរបស់អ្នក។ (ទម្រង់បែបបទ និងសេចក្តីណែនាំ)
Forms
It’s simple: we ask you questions and use your answers to complete your form.
លិខិតផ្ទេរសិទ្ធិអចិន្រ្តៃយ៍សម្រាប់ការថែទាំសុខភាព
It’s simple: we ask you questions and use your answers to complete your form.
Not available
លិខិតផ្ទេរសិទ្ធិអចិន្ត្រៃយ៍សម្រាប់ហិរញ្ញវត្ថុ
It’s simple: we ask you questions and use your answers to complete your form.
Not available
Fast facts
ទម្រង់បែបបទនៃលិខិតផ្ទេរសិទ្ធិអនុញ្ញាតឱ្យអ្នកជ្រើសរើសមិត្តភ័ក្តិ ឬសាច់ញាតិដែលអាចទុកចិត្តបាន ដើម្បីជួយអ្នកក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និង/ឬការថែទាំសុខភាពរបស់អ្នក។ បន្ទាប់ពីអ្នកចុះហត្ថលេខារួច ជនដែលអ្នកជ្រើសរើសនឹងយកលិខិតផ្ទេរសិទ្ធិទៅឱ្យអ្នកផ្តល់សេវាវេជ្ជសាស្រ្ត ធនាគារ សាលារៀន និងកន្លែងផ្សេងទៀតរបស់អ្នកដើម្បីធ្វើការសម្រេចចិត្ត និងចុះហត្ថលេខាលើកិច្ចសន្យាហាក់បីដូចពួកគេគឺជាអ្នក។
មិត្តភ័ក្តិ ឬសាច់ញាតិដែលទុកចិត្តបានដែលអ្នកជ្រើសរើសឲ្យជួយអ្នកក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និង/ឬការថែទាំសុខភាពរបស់អ្នកត្រូវបានគេហៅថា "ភ្នាក់ងារ" របស់អ្នក។
លិខិតផ្ទេរសិទ្ធិគឺ "អចិន្រ្តៃយ៍" ប្រសិនបើវាបញ្ជាក់ថា ភ្នាក់ងាររបស់អ្នកអាចប្រើវាបាន ទោះបីជាអ្នកធ្លាក់ខ្លួនឈឺ ឬរងរបួស ហើយមិនអាចធ្វើការសម្រេចចិត្តដោយខ្លួនឯងបានក៏ដោយ។
អ្នកគួរតែចុះហត្ថលេខាលើទម្រង់បែបបទលិខិតផ្ទេរសិទ្ធិអចិន្រ្តៃយ៍របស់អ្នកនៅចំពោះមុខសារការី។ បើអ្នកមិនអាចស្វែងរកសារការីបានទេ អ្នកអាចចុះហត្ថលេខានៅចំពោះមុខសាក្សី "មិនពាក់ព័ន្ធ" ពីរនាក់ជំនួសវិញបាន។ ទោះជាយ៉ាងណាក៏ដោយ ការបញ្ជាក់ដោយសារការីត្រូវបានពេញចិត្តជាង ជាពិសេសសម្រាប់លិខិតផ្ទេរសិទ្ធិអចិន្រ្តៃយ៍សម្រាប់ហិរញ្ញវត្ថុ។
បន្ទាប់ពីអ្នកចុះហត្ថលេខាលើទម្រង់បែបបទរបស់អ្នកហើយ សូមបង្កើតច្បាប់ចម្លង 2 ច្បាប់។ ផ្តល់ទម្រង់បែបបទច្បាប់ដើមដល់ភ្នាក់ងាររបស់អ្នក និងផ្តល់ច្បាប់ចម្លងមួយច្បាប់ទៅភ្នាក់ងារជំនួសរបស់អ្នក ហើយរក្សាច្បាប់ចម្លងទីពីរសម្រាប់ខ្លួនអ្នក។
បាន។ អ្នកអាចលុបចោល (អ្នកអាចដកហូត) លិខិតផ្ទេរសិទ្ធិរបស់អ្នកពេលណាក៏បានដោយផ្ដល់ការជូនដំណឹងជាលាយលក្ខណ៍អក្សរទៅកាន់ភ្នាក់ងាររបស់អ្នក។
បន្ទាប់ពីអ្នកដកហូតលិខិតផ្ទេរសិទ្ធិចាស់របស់អ្នកហើយ អ្នកអាចចុះហត្ថលេខាលើទម្រង់បែបបទលិខិតផ្ទេរសិទ្ធិថ្មីដើម្បីជ្រើសរើសភ្នាក់ងារផ្សេងទៀតបាន។ នៅក្នុងទម្រង់បែបបទលិខិតផ្ទេរសិទ្ធិថ្មីរបស់អ្នក ត្រូវប្រាកដថាវាសរសេរថាទម្រង់បែបបទលិខិតផ្ទេរសិទ្ធិមុនទាំងអស់ត្រូវបានដកហូត។
ពេលខ្លះធនាគារ ឬអាជីវកម្មផ្សេងទៀតនឹងប្រាប់ភ្នាក់ងាររបស់អ្នកថា ពួកគេនឹងមិនទទួលយកទម្រង់បែបបទលិខិតផ្ទេរសិទ្ធិរបស់អ្នកទេ។ មានមូលហេតុទូទៅ 2 យ៉ាងដែលវាអាចកើតឡើង៖
ទម្រង់បែបដែលមិនបានបញ្ជាក់ដោយសារការី។ ច្បាប់រដ្ឋ Washington ចែងថាទម្រង់បែបបទលិខិតផ្ទេរសិទ្ធិរបស់អ្នកមានសុពលភាពនៅពេលអ្នកចុះហត្ថលេខាវានៅចំពោះមុខសារការី ឬនៅចំពោះមុខសាក្សីមិនពាក់ព័ន្ធចំនួនពីរនាក់។ ប៉ុន្តែធនាគារមួយចំនួន ឬអាជីវកម្មផ្សេងទៀតទទូចថាលិខិតនេះត្រូវតែបញ្ជាក់ដោយសារការី។ អ្នកអាចចុះហត្ថលេខាលើទម្រង់បែបថ្មីនៅចំពោះមុខសារការីបាន។ ប៉ុន្តែភ្នាក់ងាររបស់អ្នកក៏អាចសុំនិយាយទៅកាន់ផ្នែកកិច្ចការផ្លូវច្បាប់របស់ពួកគេ ហើយបង្ហាញច្បាប់រដ្ឋ Washington ដែលបានកែប្រែ (RCW) ត្រង់មាត្រាទី 11.125.050ផងដែរ។ ប្រសិនបើទម្រង់បែបបទរបស់អ្នកត្រូវបានសាក្សីមិនពាក់ព័ន្ធចំនួនពីររូបឃើញយ៉ាងត្រឹមត្រូវ ជំនួសឱ្យការត្រូវបានបញ្ជាក់ដោយសារការី ទម្រង់បែបបទនេះនៅតែមានសុពលភាពក្រោមច្បាប់រដ្ឋ Washington។ ធនាគាររបស់អ្នកគួរតែទទួលយកវា។
មិនមែនជាទម្រង់បែបបទ "ត្រឹមត្រូវ" ទេ។ ទម្រង់បែបបទលិខិតផ្ទេរសិទ្ធិនៅលើទំព័រនេះមានសុពលភាពក្រោមច្បាប់រដ្ឋ Washington ប៉ុន្តែធនាគារ និងអាជីវកម្មផ្សេងទៀតចង់ឱ្យអ្នកប្រើទម្រង់បែបបទរបស់ពួកគេ។ ប្រសិនបើធនាគារ ឬអាជីវកម្មផ្សេងទៀតនឹងមិនទទួលយកទម្រង់បែបបទលិខិតផ្ទេរសិទ្ធិរបស់អ្នកទេ ភ្នាក់ងាររបស់អ្នកអាចស្នើសុំឱ្យទាក់ទងផ្នែកកិច្ចការផ្លូវច្បាប់របស់ពួកគេ ហើយបង្ហាញមាត្រាទី RCW 11.125.050 និង RCW 11.125.200(3)(a)។
ភ្នាក់ងារអាចត្រូវបានស្នើសុំឱ្យមានការបញ្ជាក់។ ធនាគារអាចនិយាយថា ពួកគេនឹងទទួលយកលិខិតផ្ទេរសិទ្ធិបានលុះត្រាតែភ្នាក់ងារចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ "បញ្ជាក់" ដែលបញ្ជាក់ថាទម្រង់បែបបទលិខិតផ្ទេរសិទ្ធិមានសុពលភាព។ នេះស្របច្បាប់។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើធនាគារចង់បានសេចក្ដីថ្លែងការណ៍បញ្ជាក់មួយ ពួកគេត្រូវតែស្នើសុំវាក្នុងរយៈពេល 7 ថ្ងៃនៃថ្ងៃដែលអ្នកផ្តល់ឱ្យពួកគេនូវទម្រង់បែបបទលិខិតផ្ទេរសិទ្ធិ។ មានតែភ្នាក់ងារប៉ុណ្ណោះដែលត្រូវចុះហត្ថលេខាលើសេចក្តីថ្លែងការបញ្ជាក់។
ព្យាយាមទទួលបានជំនួយផ្នែកច្បាប់ ប្រសិនបើធនាគារ ឬស្ថាប័នណាមួយបដិសេធទម្រង់បែបបទរបស់អ្នក ឬតម្រូវឱ្យអ្នកប្រើទម្រង់បែបបទរបស់ពួកគេ។